កុំចង់ខ្លាំង! Lampard និយាយពីអនាគតរបស់អ្នកចាំទីថ្លៃបំផុតក្នុងលោក Kepa នៅ Chelsea

32863
  • លោក Frank Lampard បានទទូចថា អ្នកចាំទី Kepa Arrizabalaga នៅតែមានអនាគតនៅក្នុងក្រុមតោខៀវ Chelsea ដដែល បើទោះបីជាត្រូវបានទម្លាក់ទៅលេងជាកីឡាករបម្រុងក្នុងប៉ុន្មានប្រកួតថ្មីៗនេះក៏ដោយ ។

    អ្នកចាត់ការក្រុមជើងឯកក្របខណ្ឌ Premier League ចំនួន ៦ សម័យកាលរូបនេះបាននិយាយថា សមាជិកជម្រើសជាតិអេស្បាញវ័យ ២៥ឆ្នាំរូបនេះ ដែលបានក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើពិភពលោកនៅពេលដែលគាត់ផ្លាស់ទៅទឹកដី Stamford Bridge នៅរដូវក្តៅឆ្នាំ ២០១៨ កំពុងស្ថិតក្នុងការប្រកួតប្រជែងគ្នាសម្រាប់ការប្រកួត FA Cup ជាមួយក្រុមហង្សក្រហម Liverpool នៅព្រឹកយប់នេះ ។

    លោក Lampard បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ កីឡាករទាំងអស់នៅទីនេះអាចគ្រប់គ្រងជោគវាសនារបស់ពួកគេទាក់ទងនឹងរបៀបដែលពួកគេលេង និងរបៀបដែលពួកគេហ្វឹកហាត់ ។ ពិតណាស់នៅរដូវក្តៅយើងមើលទៅក្រុមទាំងមូល ប៉ុន្តែយើងមិនមើលការប្រកួតនៅយប់ថ្ងៃស្អែកនេះនោះទេ (យប់នេះ) ” ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី