ប៉ាគីស្ថាន សម្រេចបិទសាលារៀនជាច្រើនសប្ដាហ៍ ក្រោយរីករាលដាលមេរោគកូរ៉ូណាវីរុសខ្លាំង

72490
  • អាជ្ញាធរប៉ាគីស្ថានបានបិទគ្រិស្ថានអប់រំទាំងអស់នៅក្នុងខេត្ត Sindh ភាគខាងត្បូងដែលនេះសំដៅទៅលើទីក្រុង ការ៉ាឈី (Karachi) ដើម្បីបង្ការការរីករាលដាលនៃការឆ្លង COVID-19 បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួនពីរករណីនៅក្នុងទីក្រុងកំពង់ផែសមុទ្រដ៏ធំនេះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។

    យោងតាមប្រភពពីអាជ្ញាធរខេត្ត Sindh បានឲ្យដឹងថា គ្រប់សាលារៀនទាំងអស់ត្រូវបានបិទជាបណ្តោះអាសន្នតាំងពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន បន្ទាប់ពីមានករណីឆ្លង COVID-19 នៅក្នុងទីក្រុង Karachi ។ រដ្ឋមន្ត្រីក្រសួងអប់រំខេត្ត Sindh បានឲ្យដឹងថា រដ្ឋាភិបាលសម្រេចចិត្តបិទគ្រប់គ្រិស្ថានសិក្សាទាំងអស់រហូតដល់ថ្ងៃ ១៣ ខែមីនា ដើម្បីការពារការឆ្លងរាលដាល COVID-19 ។

    សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Zafar Mirza បាននិយាយថា រដ្ឋាភិបាលបានអនុញ្ញាតិឱ្យអ្នកធម្មយាត្រាប្រហែល ៧០០នាក់ វិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ជាបណ្តើរៗ បន្ទាប់ពីពួកគេត្រូវបានដាក់ឱ្យនៅដាច់ពីគ្នានៅតំបន់ព្រំដែនរយៈពេល ១៤ ថ្ងៃរួចមក ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី