
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជំនាញមួយនេះបានឲ្យដឹងថា កំរិតសម្ពាធទាបនៅលើផ្ទៃដីគ្របដណ្តប់លើភាគពាយ្យ័ ដែលកត្តានេះបណ្តាយឲ្យនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ ។
តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤ទៅ២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦ទៅ៣៨ អង្សាសេ ធ្វើឲ្យបណ្តាខេត្តពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅមធ្យមចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែមីនា ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី២៤ទៅ២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤ទៅ៣៦អង្សាសេ កត្តានេះធ្វើឲ្យ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្សោយ ។ តាមរយៈនេះក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងនៅបណ្តាខេត្តភាគពាយ័ព្យ មានដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបងនិងបៃលិន ៕
ដោយ៖ សំណាង