ក្លឹបមួយនៅអេស្ប៉ាញចង់ធ្វើការនាំយកតារាជើងស៊ុត Higuain ចេញពីស្រមោល Ronaldo

48884
  • ក្លឹប Athletic Bilbao បង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ក្លិប Juventus គឺកីឡាករ Gonzalo Higuain នេះបើយោងតាមសារព័ត៌មាន Marca ។

    អតីតកីឡាកររបស់ក្លឹបស្ដេចស Real Madrid និងជាអតីតសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីន Gonzalo Higuain មិនចង់ផ្ទេរទៅលេងឱ្យក្លឹបតូចដូច Bilbao នោះទេ ប៉ុន្តែដោយសារជីតារបស់ Higuain គឺមានដើមកំណើតកូនកាត់ បាស្កេ-បារាំង ដូច្នេះក្លឹបស្ថិតនៅតំបន់បាស្កេមួយនេះអាចនឹងលួងលោមឱ្យធ្វើការផ្លាស់នេះទទួលបានជោគជ័យ ។ ខណះកុងត្រារបស់ Higuain នៅក្លឹប Juventus គឺត្រូវបញ្ចប់នៅចុងនៃរដូវកាលនេះ ហើយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះមានបទពិសោធន៏ស្រាប់នៅក្របខណ្ឌ La Liga ។

    សូមជម្រាបថា ខ្សែប្រយុទ្ធកណ្ដាល Gonzalo Higuain ត្រូវបានក្លឹបយក្សអ៊ីតាលីសេះបង្កង់ Juventus ធ្វើការនាំយកពី Napoli ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ៩០លានអឺរ៉ូកាលពីឆ្នាំ២០១៦ ដោយបានស៊ុតបញ្ចូលទីបានចំនួន ៦៣គ្រាប់នៅគ្រប់ការប្រកួតទាំងអស់របស់ Juventus ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី