
ការសែត Don Balon បានចុះផ្សាយថាក្លិបមេឃខៀវ Manchester City នឹងសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ពួកគេបន្ថែមទៀតនៅក្នុងរដូវក្តៅនេះ ជាមួយនឹងទឹកប្រាក់ ៧០ លានអឺរ៉ូ (ផោន ៦១ លានផោន / ៨១ លានដុល្លារអាមេរិក) សម្រាប់កីឡាករ Toni Kroos របស់ក្រុម Real Madrid ។
ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងទាំងនៅក្របខ័ណ្ឌ La Liga និង ក្របខ័ណ្ឌ Champions League ជាមួយក្លឹបអធិរាជស Real Madrid នៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែលោក Pep Guardiola សង្ឃឹមថានឹងទាក់ទាញរូបគេទៅកាន់អង់គ្លេសដើម្បីស្វែងរកការប្រកួតប្រជែងថ្មីមួយផ្សេងទៀត ៕
ដោយ៖តារា