
ម្ចាស់ជើងឯកក្របខ័ណ្ឌ Champion League បីរដូវកាលជាប់គ្នាក្លឹបអជិរាជស Real Madrid បានដាក់ផែនការថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដណ្តើមយកខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool កីឡាករ Mohamed Salah ។
ជាមួយនឹងនេះផងដែរការសែត Diario Gol បានបង្ហាញឲ្យដឹងថាក្រុម Blancos ( Real ) មានបំណងផ្តល់ជូន Keylor Navas និងបូករួមជាទឹកប្រាក់ ១៥០ លានអឺរ៉ូ ( ១៧៤ លានដុលារ ) ទៀតសម្រាប់កីឡាករអេហ្ស៊ីបរូបនេះ ។
អ្នកដែលនៅ Anfield ត្រូវបានគេជឿថាកំពុងស្វះស្វែងរកអ្នកចាំទីថ្មី ប៉ុន្តែពួកគេពិតជាមានការស្ទាក់ស្ទើរខ្លាំងណាស់ក្នុងការលក់កីឡាករដែលរកបាន ៤៤ គ្រាប់កាលពីរដូវកាលមុន ៕
ដោយ៖តារា