Sissoko៖ Pogba នឹងបោះបង់ចោល Man Utd ហើយវិលត្រឡប់ទៅ Juventus វិញ

40707
  • Mohamed Sissoko បាននិយាយថា Paul Pogba ទំនងជានឹងបោះបង់ចោលក្រុមបិសាចក្រហម Manchester United និងបាល់ទាត់អង់គ្លេសនារដូវក្តៅនេះក្នុងគោលបំណងដើម្បីវិលត្រឡប់ទៅ Juventus វិញ ។

    Paul Pogba បានវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ម្តងទៀតនៅឆ្នាំ២០១៦ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ខណះ Juventus អាចធ្វើការនាំម្ចាស់ពាន World Cup រូបនេះត្រឡប់ទៅទីក្រុង Turin វិញ ។ ការផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A បានលេចឡើងសារជាថ្មីក្នុងមួយរយៈចុងក្រោយនេះ ក្រោយពី Real Madrid បញ្ចប់ការចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ។ វាអាចនិយាយបានថាឆ្នាំ ២០២០ គឺជាឆ្នាំចុងក្រោយបំផុតរបស់ Pogba ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយ Man United ដើម្បីស្វែងរកជីវិតដ៏រីករាយជាថ្មី ។

    ភ្នាក់ងាររបស់ខ្សែបម្រើរូបនេះលោក Mino Raiola បានសារភាពថា ការពិភាក្សាបណ្ដោះអាសន្នត្រូវបានធ្វើឡើងទាក់ទងនឹងការវិលត្រឡប់ទៅអ៊ីតាលីវិញ ។ ស្របពេលលោក Sissoko ដែលបានចំណាយពេលបីឆ្នាំជាមួយសេះបង្កង់ Juventus មុនពេលការមកដល់ Pogba ជឿជាក់ថា កីឡាករអន្តរជាតិបារាំងរូបនេះនឹងជំរុញឱ្យមានការផ្លាស់ចេញពីទឹកដី Old Trafford នៅពេលដែលទីផ្សាកីឡាករបើកនារដូវក្ដៅខាងមុខ ។

    Sissoko ដែលបានចាកចេញពីក្លិបយក្សនៅក្របខណ្ឌ Serie A ក្នុងឆ្នាំ ២០១១ បាននិយាយប្រាប់ Daily Mail ថា៖ “ ខ្ញុំគិតថាគាត់ (Pogba) នឹងវិលត្រឡប់ទៅកាន់ Juventus វិញ ។ គាត់នឹងត្រឡប់មកវិញដោយសារតែស្ថានភាពដែលបានកើតឡើង ។ អ្វីគ្រប់យ៉ាងបានបង្ហាញថា គាត់នឹងបោះបង់ចោលក្រុម Manchester និងអង់គ្លេស ហើយ Juventus ជាក្លិបដែលស្គាល់គាត់និងជាកន្លែងដែលគាត់ត្រូវបានគេស្រឡាញ់ និងគោរពដោយគ្មានលក្ខខណ្ឌ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី