
អ្នកចាំទី Alisson Becker របស់ក្លឹប AS Roma នៅតែជាជម្រើសសម្រាប់ក្លឹបហង្សក្រហម Liverpool នេះបើយោងតាម Gazzetta dello Sport បានឲ្យដឹង ខណៈអ្នកចាំទីដៃទីមួយរបស់ប្រេស៊ីលរូបនេះមិនទាន់បានឈានដល់កិច្ចព្រមព្រៀងណាមួយជាផ្លូវការជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid នៅឡើយទេ ។
ក្រុម Blancos ( Real ) នៅតែមានឆន្ទះចង់បានអ្នកចាំទីរូបនេះ ប៉ុន្តែពួកគេនូវតែមានការស្ទាក់ស្ទើរក្នុងផ្តល់ជូនក្នុងតម្លៃ ៨០ លានអឺរ៉ូ ( ៩៣ លានដុលារ ) ដោយមានកូនចិត្តចង់រក្សាទុកលុយទិញអ្នកចាំទីផ្សេងវិញនៅក្នុងរដូវកាលទីផ្សារដោះដូរកីឡាករនេះ ៕
ដោយ៖តារា