Covid-19៖ ចំនួនអ្នកស្លាប់នៅអ៊ីតាលី ឡើងដល់ ៧៩នាក់ ខណះអ្នកឆ្លងកើនលើស ២,២៦៣នាក់

53546
  • ក្រសួងសុខាភិបាលអ៉ីតាលី បានប្រកាសនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីតាលីបានកើនឡើងដល់ ២,២៦៣នាក់ហើយ ខណៈដែលតួលេខអ្នកស្លាប់បានកើនដល់ ៧៩នាក់។  នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានចិនស៊ីនហួរ (Xinhua) នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ៉ីតាលី គិតចាប់តាំងពីការរីករាលដាលនៃជំងឺ COVID-19 បានចាប់ផ្តើមឡើង នៅក្នុងប្រទេសអឺរ៉ុបមួយនេះកាលពីប្រមាណជាមួយសប្តាហ៍មុន ហើយតួលេខករណីឆ្លង COVID-19 មានចំនួន ១៦០នាក់កាលពីម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងបានកើនលើស ២,២៦៣នាក់ ។ រីឯចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺនេះ នៅក្នុងប្រទេសអ៊ីតាលីបានកើនដល់ ៧៩នាក់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី