
លោក Ronald Koeman គ្រូបង្វឹកជម្រើសជាតិហូឡង់បានបង្ហើបឱ្យដឹងថា ក្លឹប Barcelona បានទាក់ទងមកកាន់លោកអំពីការទៅជំនួសតំណែងលោក Ernesto Valverde ក្នុងនាមជាគ្រូបង្វឹក ។
លោក Ronald Koeman
គ្រូបង្វឹកវ័យ ៥៦ឆ្នាំលោក Koeman ដែលជាអតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ Barcelona គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកពីរបីនាក់ដែលបានស្ថិតនៅក្នុងការចង់បានយកទៅដឹកនាំក្រុមរបស់ពួកគេ ប៉ុន្តែនៅចុងបញ្ចប់ក្រុមជើងឯកក្របខណ្ឌ LaLiga បានសម្រេចតែងតាំងអតីតគ្រូបង្វឹក Real Betis លោក Quique Setien ជាផ្លូវការទៅវិញ ។
លោក Quique Setien
លោក Koeman បានសារភាពនៅក្នុងកម្មវិធីបែងចែកវគ្គជម្រុះតាមពូលនៃពានរង្វាន់ UEFA Nations League ថា៖ “បាទ ពួកគេ ( Barcelona ) បានហៅខ្ញុំប៉ុន្មានសប្តាហ៍មុន ។ ខ្ញុំបាននិយាយថាទេចំពោះ Barcelona ព្រោះខ្ញុំនៅជាមួយក្រុមជម្រើសជាតិ (ហូឡង់) ។ វាមិនមែនជាពេលដែលត្រូវទៅនោះទេ ” ៕
ដោយ៖ តារា