ក្ដៅៗ!ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង Juventus និង AC Milan ត្រូវពន្យាពេលដោយសារមេរោគកូរ៉ូណា

47367
  • ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia របស់ក្រុមសេះបង្កង់ Juventus ជាមួយក្រុម AC Milan នៅយប់ថ្ងៃពុធនេះត្រូវបានពន្យារពេលហើយ ដោយសារវិបត្ដិនៃមេរោគឆ្លងកូរ៉ូណាវីរុស ឬ Covid-19 កំពុងផ្ទុះខ្លាំងនៅប្រទេសអ៊ីតាលី ។

    ក្រុមទាំងពីរទទួលបានលទ្ធផលស្មើរគ្នា ១-១ បន្ទាប់ពីការប្រកួតជើងទី ១ នៅពេលដែលកីឡាករ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់ទីនៅចុងម៉ោងដ៏ចម្រូងចម្រាស ដើម្បីតាមស្មើរគ្រាប់បាល់របស់កីឡាករ Ante Rebic ។ ការប្រជុំមួយត្រូវបានធ្វើឡើងជាមួយអ្នកតំណាងរបស់ក្រុម Juventus, អភិបាលក្រុង Turin អ្នកស្រី Chiara Appendino និងអភិបាលខេត្តលោក Claudio Paolomba ។ ប្រធានផ្នែកទំនាក់ទំនងរបស់ Juve គឺលោក Claudio Albanese បានបញ្ជាក់យ៉ាងច្បាស់ហើយថា៖ “ Juventus គោរពរាល់ការសំរេចចិត្តរបស់អាជ្ញាធរ ហើយសុខភាពសាធារណៈក៏ជាអាទិភាពដ៏ល្អសម្រាប់សង្គមផងដែរ ” ។

    វីរុសកូរ៉ូណានេះបានបង្កភាពវឹកវរយ៉ាងខ្លាំង ជាពិសេសជាមួយនឹងប្រតិទិនបាល់ទាត់អ៊ីតាលី ដោយការប្រកួតមួយចំនួនត្រូវបានពន្យារពេលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ការប្រកួតរបស់ក្រុមកំពូលតារាងរបស់ Juve ជាមួយក្រុម Inter កាលពីចុងសប្តាហ៍មុន គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតចំនួន ៥ ដែលត្រូវបានពន្យាពេលដោយត្រូវបានកំណត់ថា នឹងត្រូវលេងនៅថ្ងៃបិទរដូវកាល ។ ក្រុម Udinese ទល់នឹងក្រុម Fiorentina, ក្រុម AC Milan ទល់នឹងក្រុម Genoa, Parma ទល់នឹង SPAL និងក្រុម Sassuolo ទល់នឹងក្រុម Brescia គឺជាការប្រកួត ៤ផ្សេងទៀតដែលត្រូវបានពន្យារពេលកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយនឹងរៀបចំការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែឧសភាខាងមុខ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី