
កាលពីយប់ម៉ិញនេះក្រុមហ៊ុន Facebook បានធ្វើបច្ចុប្បន្នភាពលើកម្មវិធី WhatsApp ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រើមុខងារ Dark Mode បានជាមួយប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) និង Apple iOS 13 ។
មុខងារ Dark Mode មានការពេញនិយមសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយសារតែវាធ្វើឱ្យមានភាពងាយស្រួលក្នុងការអាន ហើយថែមទាំងជួយកាត់បន្ថយការប្រើថ្មរបស់ទូរសព្ទថែមទៀត ។ ដើម្បីប្រើមុខងារនេះ លោកអ្នកគ្រាន់តែធ្វើការ Update កម្មវិធី WhatsApp ជាមុនសិននៅក្នុង App Store របស់ក្រុមហ៊ុន Apple ឬ Google Play Store ។ ដើម្បីចូលទៅកំណត់មុខងារនេះ សូមធ្វើដូចខាងក្រោម៖
– សម្រាប់ Android 10 និង iOS 13 សូមចូលទៅ Settings របស់ទូរសព្ទ ។
– សម្រាប់ Android 9 ឬទាបជាងនេះ សូមចូលទៅកម្មវិធី WhatsApp ហើយចូលទៅ Settings > Chats > Theme > Dark ៕
ដោយ៖ បូណា