Sanchez ត្រូវតែកាត់បន្ថយប្រាក់ឈ្នួលពាក់កណ្ដាល ប្រសិនបើចង់ផ្លាស់ទៅ Inter ជាអចិន្រ្តៃយ៍

60909
  • Alexis Sanchez ដែលជាកីឡាករខ្ចីជើងពី Manchester United នឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួនពាក់កណ្តាលនាពេលបច្ចុប្បន្នរបស់គាត់​ ដើម្បីធ្វើការផ្លាស់ជាអចិន្រ្តៃយ៍ទៅ Inter Milan នារដូវកាលក្រោយ ។

    បច្ចុប្បន្នខ្សែប្រយុទ្ធជម្រើសជាតិឈីលីវ័យ ៣១ឆ្នាំ Alexis Sanchez រកចំណូលបាន ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹបទាំងពីរ ចាប់តាំងពីដើមនៅរដូវកាល២០១៩/២០២០ នេះមកម្លេះ ។ Inter Milan ចង់រក្សាអតីតកីឡាករក្រុមអ្នកមានបុណ្យ Barcelona រូបនេះនៅរដូវកាលក្រោយ ប៉ុន្តែមិនមានឆន្ទៈបង់ប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Sanchez ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះនោះទេ ។

    សូមជម្រាបផងដែរថា ចាប់តាំងពី Alexis Sanchez ផ្លាស់ទៅកាន់ក្លឹបបិសាចក្រហម Manchester Unted ពីក្លឹបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៨មក រូបគេមិនសូវបានបង្ហាញខ្លួនប៉ុន្មាននោះទេ ទើបបណ្ដាលឱ្យតារាជើងញ៉ាក់រូបនេះផ្ទេរទៅលេងឱ្យក្លឹបយក្សអ៊ីតាលី Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងចំនួនមួយរដូវកាល ជាមួយកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រា ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី