
ក្លឹបណាហ្គាវ៉ើល បានហក់មកឈរនៅកំពូលតារាងលីគកំពូលកម្ពុជាបណ្ដោះអាសន្នសិនគិតត្រឹមសប្ដាហ៍ទី ១០ នេះ ។
ក្លឹបបឹងកេត បានត្រឹមស្មើជាមួយក្រុមចំណូលថ្មីមកពីលីគទីពីកម្ពុជា វិសាខា កាលពីថ្ងៃអាទិត្យមិ្សលមិញនេះក្នុងលទ្ធផល ១ ទល់នឹង ១ បានធ្វើឲ្យក្លឹបណាហ្គាវ៉ើលលោតឡើងទៅកំពូលតារាងលីគកំពូលកម្ពុជាបណ្ដោះអាសន្នសិននៅសប្ដាហ៍ទី ១០ នេះ ក្រោយពីបានបំបាក់ក្រុមដំណាងឲ្យសកលវិទ្យាល័យ វេស្ទើនភ្នំពេញ ក្នុងលទ្ធយ៉ាងចាស់ដៃ ១០-១ ។
ក្លឹប ណាហ្គាវ់ើលកំពុងឈរនៅកំពូលតារាងមាន ២៥ ពិន្ទុ តាមពីក្រោយក្រុមលេខពីរ បឹងកេត មាន ២៤ ពិន្ទុ និងលេខបី វិសាខា មាន ២០ ពិន្ទុ ។ ចំណែកក្រុមដែលកំពុងស្ថិតនៅតំបន់កាត់ចោលគឺមានក្លឹប អគ្គីសនីកម្ពុជា ដែលមាន ៥ ពិន្ទុ និង វេស្ទើនភ្នំពេញ មិនទាន់រកបានសូម្បីតែមួយពិន្ទុនៅឡើយទេ ៕
ដោយ៖តារា