
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន ១៤២នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៥,៣២៨នាក់ នៅទូទាំងប្រទេស ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើននៅក្រុងដេហ្គូ(Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និងនៅខេត្តគ្យុងសាងខាងជើង ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់ ៥,៣២៨ករណី ខណៈអ្នកស្លាប់មានចំនួន ៣២នាក់ ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា ៕
ដោយ៖ បូណា