
ក្រសួងសុខាភិបាលអ៉ីតាលី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីតាលីបានកើនលើស ២,៧០៦នាក់ហើយ ខណៈដែលតួលេខអ្នកស្លាប់បានកើនដល់ ១០៧នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានចិនស៊ីនហួរ (Xinhua) នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ៉ីតាលី គិតចាប់តាំងពីការរីករាលដាលនៃជំងឺ COVID-19 បានចាប់ផ្តើមឡើង នៅក្នុងប្រទេសអឺរ៉ុបមួយនេះកាលពីប្រមាណជាមួយសប្តាហ៍មុន ហើយតួលេខករណីឆ្លង COVID-19 មានចំនួន ៤៤៣នាក់កាលពីម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងបានកើនលើស ២,៧០៦នាក់ ។ រីឯចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺនេះ នៅក្នុងប្រទេសអ៊ីតាលីបានកើនដល់ ១០៧នាក់ ៕
ដោយ៖ រ៉ាយូ