
Matthijs de Ligt បានពន្យល់ពីមូលហេតុដែលខ្លួនជ្រើសរើសចុះកុងត្រាជាមួយ Juventus ជំនួស Barcelona កាលពីរដូវក្តៅមុន ។
ខ្សែការពារកណ្តាលវ័យក្មេងជម្រើសជាតិហូឡង់ Matthijs de Ligt គឺជាគោលដៅកំពូលរបស់ជើងឯកក្របខណ្ឌ LaLiga ក្រុមអ្នកមានបុណ្យ Barcelona អំឡុងពេលទីផ្សាដោះដូរកីឡាករបើក ខណះពួកគេក៏បានទិញយកខ្សែបម្រើឆ្នើមវ័យក្មេង ដែលត្រូវជាមិត្តរួមជាតិជាមួយ De Ligt គឺកីឡាករ Frenkie de Jong ពីក្លឹប AFC Ajax ផងដែរ ។
De Ligt បានប្រាប់ Ziggo ថា៖ “ខ្ញុំបានសិក្សាគ្រប់ជម្រើស ហើយទីបំផុតខ្ញុំបានឈានដល់ការសន្និដ្ឋានថា ខ្ញុំអាចរីកចម្រើនបន្ថែមទៀតក្នុងនាមជាកីឡាករម្នាក់នៅក្លឹប Juventus ដោយមានស្ទីលប្លែកដែលធ្វើឱ្យខ្ញុំកាន់តែពេញលេញ ” ។
ខ្សែការពារវ័យ ២០ឆ្នាំរូបនេះក៏បានពន្យល់ថា គាត់នៅតែរក្សាទំនាក់ទំនងជាមួយអតីតមិត្តរួមក្លឹប De Jong ដដែល បើទោះបីជាពួកគេទាំងពីរបានផ្លាស់ប្ដូក្រុមទៅហើយក្ដី ។ កីឡាកររូបនេះបាននិយាយថា៖ “ ខ្ញុំនៅតែនិយាយជាមួយ Frenkie ច្រើន ។ វាគួរឱ្យអស់សំណើចណាស់ដែលបានឃើញថាកាលពី ២ ឆ្នាំមុនយើងបានលេងនៅ Ajax ហើយឥឡូវនេះខ្ញុំកំពុងលេងជាមួយ Ronaldo ហើយ Frenkie លេងជាមួយ Messi ។ នោះចម្លែកបន្តិចហើយ!” ៕
ដោយ៖ តារា