ខ្សែការពារក្រូអាត Dejan Lovren៖ អ៊ីស្លង់ បានបង្ហាញអំពីរបៀបបិទ Lionel Messi មកដល់យើង

37452
  • Lionel Messi និង អាហ្សង់ទីន ត្រូវប៉ះជាមួយ ក្រូអាត ក្នុងការប្រកួតជាលើកទី ២ របស់ពួកគេក្នុងពូល D ក្រោយពីការប្រកួតស្មើ 1-1 ជាមួយ អ៊ីស្លង់ ។ ខ្សែការពារក្រូអាត Dejan Lovren មានទំនុកចិត្តបន្ថែមទៀតទៅលើការបញ្ឈប់កីឡាករ Messi ក្រោយពីមើលការប្រកួតរបស់អ៊ីស្លង់ ។

    Image result for Dejan Lovren national team

    Lovren បានប្រាប់ទៅ Liverpool Echo ថា៖ “ពួកគេប្រហែលជាមានកីឡាករល្អបំផុតនៅក្នុងពិភពលោកតែម្នាក់ប៉ុណ្ណោះ នោះប្រហែលជាល្អបំផុតនោះគឺ Messi ប៉ុន្តែនៅពេលដែលអ្នកបានឃើញការប្រកួតរបស់ពួកគេទល់នឹង អ៊ីស្លង់ ពួកគេបានធ្វើការងារដ៏អស្ចារ្យហើយបានបង្ហាញពីរបៀបការពារគាត់ ។ អ្នកមិនអាចបញ្ឈប់គាត់ជាមួយកីឡាករម្នាក់ទេអ្នកត្រូវតែការពារដូចក្រុម ។ អ្នកបានឃើញរឿងនោះជាមួយអ៊ីស្លង់ ។ យើងដឹងពីរបៀបលេងជាមួយក្រុមធំៗ ហើយយើងមិនខ្លាចពួកគេទេ “។

    Image result for Lionel Messi vs iceland

    ខ្សែការពាររបស់ក្រូអាតរូបនេះបានបន្តទៀតថា៖ “វាជាកិត្តិយសណាស់ដែលត្រូវលេងជាមួយនឹងកីឡាករដ៏ល្បីបំផុតនៅលើពិភពលោក ។ កាលពីប៉ុន្មានសប្តាហ៍មុនខ្ញុំបានលេងជាមួយ Cristiano Ronaldo ( ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ) កាលពីពីរសប្តាហ៍មុនគឺលេងជាមួយ Neymar ( នៅក្នុងមិត្តភាព ) ហើយឥឡូវនេះគឺត្រូវលេងជាមួយ Messi ។ នោះជាអ្វីដែលអ្នកចង់ធ្វើតាំងពីកុមារភាព ដើម្បីប្រកួតជាមួយកីឡាករល្អបំផុតក្នុងពិភពលោក “។

    Image result for dejan lovren vs ronaldo

    គួបញ្ជាក់ផងដែរថា ក្រូអាត កំពុងឈរនៅលើគេក្នុងតារាងពូល D ក្រោយពីទទួលបានជ័យជម្នះកាលពីថ្ងៃបើកឆាកក្នុងលទ្ធផល ២-០ ទៅលើក្រុមនីហ្សេរីយ៉ា ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី