ចំនួនអ្នកឆ្លងជម្ងឺ Covid-19 កើនលើស ៥,៧៦៦នាក់ និងបាត់បង់ជីវិត ៣៥នាក់ នៅកូរ៉េខាងត្បូង

63869
  • បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន ៤៣៨នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៥,៧៦៦នាក់ នៅទូទាំងប្រទេស ។

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើននៅក្រុងដេហ្គូ (Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និងនៅខេត្តគ្យុងសាងខាងជើង ។
    សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់ ៥,៧៦៦ករណី ខណៈអ្នកស្លាប់មានចំនួន ៣៥នាក់ ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី