ជនជាតិជប៉ុនម្នាក់ដែលហោះចេញពីខេត្តសៀមរាប ពិតជាមានផ្ទុកមេរោគ Covid-19 ពិតប្រាកដមែន

28386
  • លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់អំពីស្ថានភាពជនជាតិជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19 ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសវៀតណាម និងហ្វីលីពីន ។

    លោក អ៉ឹង រចនា បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម ។ បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង ២០៖៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន ។ មនុស្ស ៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែកនៅទីក្រុងហូជីមីញ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី