
វីរបុរសប្រេស៊ីល Ronaldinho ត្រូវបានចាប់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយ ពីបទប្រើឯកសារក្លែងក្លាយដើម្បីចូលទៅប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ។
ក្រសួងមហាផ្ទៃប៉ារ៉ាហ្គាយបានបញ្ជាក់ថា បុរសអាយុ ៣៩ ឆ្នាំដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកជាមួយប្រេស៊ីលកាលពីឆ្នាំ ២០០២ ត្រូវបានឃុំខ្លួននៅក្នុងរីសតមួយឈ្មោះ Yacht & Golf Club Paraguayo រួមជាមួយបងប្រុសរបស់គាត់ម្នាក់កាលពីយប់ថ្ងៃពុធ។ ហើយយោងទៅតាមកាសែត La Nacion បានឱ្យដឹងថា លិខិតឆ្លងដែនត្រូវបានគេរកឃើញនៅក្នុងសណ្ឋាគារដែលមានឈ្មោះរបស់ Ronaldinho និង Roberto គឺមានសញ្ជាតិប៉ារ៉ាហ្គាយ ដែលពួកគាត់ទាំងពីជាជនជាតិប្រេស៊ីល ។
សេចក្តីថ្លែងការណ៍ផ្លូវការពីប៉ូលីសប៉ារ៉ាហ្គាយបានបង្ហើបឱ្យដឹងថា លោក Ronaldinho និងបក្ខពួករបស់លោកត្រូវបានអញ្ជើញឱ្យទៅប្រទេសប៉ារ៉ាហ្គាយ ដោយម្ចាស់កាស៊ីណូលោក Nelson Belotti ។ បច្ចុប្បន្ន Ronaldinho គ្មានលិខិតឆ្លងដែនប្រេស៊ីលនោះទេ ដោយសារតែការពិន័យរបស់អាជ្ញាធរប្រេស៊ីល អំពីបទធ្វើឱ្យប៉ះពាល់បរិស្ថានកាលពីឆ្នាំ ២០១៨ ៕
ដោយ៖ តារា