
លោក Steve McManaman មានប្រសាសន៍ថាក្រុម Manchester City គឺជាក្រុមមួយដែលល្អជាងក្រុម Real Madrid ដែលលោកគិតថាមានហេតុផលតិចតួចបំផុតក្នុងការជឿថា Raheem Sterling នឹងពិចារណាផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញនៅក្នុងដំណាក់កាលមួយ ។
ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះត្រូវបានគេនិយាយថា បានរកឃើញខ្លួនឯងនូវលើរ៉ាដាតាមទិញរបស់ទឹកដី Santiago Bernabeu ។ Sterling មិនបានធ្វើអ្វីគ្មាននោះទេ ដើម្បីទប់ស្កាត់ពាក្យចចាមអារាមទាំងនេះ ដោយសារភាពថាការផ្លាស់ទៅ La Liga អាចនឹងធ្វើឱ្យកើតមានឡើងនាពេលអនាគត ។
Sterling មិនបានបញ្ជាក់អំពីពេលវេលាជាក់លាក់ដែលអាចកើតឡើងនោះទេ ប៉ុន្តែការរំពឹងទុកកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុម Man City ត្រូវបានហាមឃាត់រយៈពេលពីរឆ្នាំមិនឱ្យចូលរួមការប្រកួតក្របខ័ណ្ឌ Champions League ។ ប៉ុន្តែលោក McManaman បាននិយាយថា Sterling មិនគួរផ្ទេរទៅ Real Madrid នោះទេ ព្រោះបច្ចុប្បន្នក្រុមរបស់លោក Guardiola គឺជាក្លឹបខ្លាំងកំពុងឈរពីលើក្រុមស្ដេចស ។
លោក McManaman បានប្រាប់គេហទំព័រ HorseRacing.net ថា៖ “ ពេលនេះក្រុម Manchester City គឺជាក្រុមមួយដែលល្អជាង Real Madrid ដូច្នេះ Raheem គឺបាននៅក្លឹបដ៏ល្អបំផុតរួចរាល់ហើយសម្រាប់គាត់នាពេលនេះ ” ៕
ដោយ៖ តារា