Harzad៖ បើ Chelsea មិនព្រមកែលម្អក្រុមនៅរដូវកាលក្រោយនោះខ្លួននឹងមិននៅទៀតទេ

22170
  • Eden Harzad បានប្រាប់ការសែត L’Equipe ថាខ្លួនរីករាយបន្ដលេងនៅក្លឹបតោខៀវ Chelsea ប្រសិនបើក្រុមបច្ចុប្បន្នមានការកែលម្អ ។

    Image result for Eden Hazard at Belgium

    Harzad បាននិយាយថា៖ “ខ្ញុំនិងបន្តរួមរស់ជាមួយក្លឹបបន្តទៀត ប្រសិនបើក្លឹបកែលម្អនៅកន្លែងខ្វះខាតកាលរដូវកាលមុន ។ ខ្ញុំមិននៅទៀតទេ បើក្លឹបកាន់តែអន់ទៅទៀតនោះ ។ Real Madrid អាចជាក្លឹបគួឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំ ដូចគ្រប់គ្នាបានដឹងរួចមកហើយ ។ ពួកគេគួតែដឹងថាត្រូវធ្វើអ្វី បើពួកគេចង់បានរូបខ្ញុំពិតមែននោះ “។

    Image result for Eden Hazard national team

    កីឡាកររបស់បែលលហ្សិករូបនេះបានបន្តទៀតថា៖ ” ប្រសិនបើទៅ Real ដើម្បីឲ្យតែបានទៅនោះមិនបាច់ក៏បានដែរ ។ ខ្ញុំត្រូវការប្រកួត ហើយនៅ Chelsea គឺខ្ញុំបានប្រកួត ។ ប្រសិនបើខ្ញុំធ្វើបានល្អនៅ World Cup នោះអ្វីៗកាន់តែងាយស្រួល ។ ខ្ញុំមិនទាន់ចង់និយាយអំពីការផ្ទេរនៅពេលនេះទេ ។ ព្រោះខ្ញុំត្រូវបានគេសួរច្រើនហើយ ហើយនៅឯឡុងដុងដ៏វិញខ្ញុំក៏បានឈ្នះពានច្រើនដែរ លើកលែងតែពាន Champion League មួយតែប៉ុណ្ណោះ ។ ខ្ញុំអាចមកដល់ត្រឹមនេះ គឺអគុណរដល់ Chelsea “។

    Image result for Eden Hazard at Belgium

    គួបញ្ជាក់ផងដែរថា Harzad បានជួយក្រុមជម្រើសជាតិ បែលលហ្សិក យកឈ្នះក្រុមជម្រើសជាតិ ប៉ាណាម៉ា ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅក្នុងថ្ងៃបើកឆាកពូល G កាលពីយប់មិញនេះ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី