ត្រឹមមួយថ្ងៃមនុស្ស ៤១នាក់បានស្លាប់និង ៧៦៩នាក់បានឆ្លងនៅអ៊ីតាលី ដោយសារវីរុសកូរ៉ូណា

47626
  • ក្រសួងសុខាភិបាលអ៉ីតាលី បានប្រកាសនៅព្រឹកថ្ងៃសុក្រនេះបានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីតាលីបានកើនលើស ៣,៨៥៨នាក់ហើយ ខណៈដែលតួលេខអ្នកស្លាប់បានកើនដល់ ១៤៨នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channelnewsasia នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ៉ីតាលី គិតចាប់តាំងពីការរីករាលដាលនៃជំងឺ COVID-19 បានចាប់ផ្តើមឡើង នៅក្នុងប្រទេសអឺរ៉ុបមួយនេះកាលពីប្រមាណជាមួយសប្តាហ៍មុន ហើយតួលេខករណីឆ្លង COVID-19 មានចំនួន ៧៦៩នាក់កាលពីម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងបានកើនលើស ៣,៨៥៨នាក់ ។ រីឯចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺនេះ នៅក្នុងប្រទេសអ៊ីតាលីបានកើនដល់ ១៤៨នាក់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី