
លោក Jose Bordalas គ្រូបង្វឹកក្រុម Getafe បានឆ្លើយតបទៅនឹងការរិះគន់នៃទម្រង់លេងរបស់ក្រុមខ្លួនដោយបញ្ជាក់ថាលោកមិនចង់ឲ្យក្រុមរបស់លោកលេងដូច Barcelona ឡើយ ។
ក្រុមកំពុងឡើងជើងនៃក្របខណ្ឌ LaLiga ក្លឹប Getafe នឹងត្រូវធ្វើការប្រកួតកាត់សេចក្ដីសម្រាប់ជើងទី១ នៃពានរង្វាន់ក្របខ័ណ្ឌ UEFA Europa League នាថ្ងៃទី១៣ ខែមីនាខាងមុខនេះ បន្ទាប់ពីក្រុមរបស់លោក Bordalas បានទម្លាក់ក្រុមខ្លាំងហូឡង់ Ajax នៅវគ្គ ៣២ក្រុមចុងក្រោយទាំងព្រលឹងចុងសក់ ខណះពួកគេនឹងត្រូវជួបក្រុមខ្លាំងអ៊ីតាលី Inter Milan នៅវគ្គ ១៦ក្រុម ។
លោក Bordalas បានប្រាប់វិទ្យុ MARCA ក្នុងថ្ងៃកំណើតគម្រប់អាយុ ៥៦ ឆ្នាំរបស់គាត់ថា៖ “នៅពេលដែលយើងលេងជាមួយ Barcelona អ្នកចាំទីរបស់ពួកគេ (Marc-Andre ter Stegen) បានផ្តល់ការបញ្ជូនបាល់ចំនួន ៦៩ ដង។ ខ្ញុំមិនចង់ឲ្យអ្នកចាំទីរបស់ខ្ញុំបញ្ជូនបាល់ចំនួន ៦៩ ទេ នោះជាអ្វីដែលយើងមិនធ្វើបានល្អ ។ អ្វីដែលខ្ញុំចង់ធ្វើ គឺបង្កើតឱកាសដើម្បីរកគ្រាប់ ” ៕
ដោយ៖ តារា