
N’Golo Kante បាននិយាយថាគាត់បានផ្តោតអារម្មណ៍ទាំងស្រុងលើការបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ។
នៅពេលសួរថាតើគាត់ដឹងពីការចាប់អារម្មណ៍ពីក្លឹបជើងឯកលីកកំពូលបារាំង PSG ទេ នោះ Kante បានឆ្លើយតបថា៖ “ខ្ញុំមិនខ្វល់ពីរឿងទាំងអស់នោះទេ ។ ថ្ងៃនេះខ្ញុំនៅ Chelsea ហើយថ្ងៃនេះខ្ញុំកំពុងរស់នៅនិងលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលជាអ្វីដែលបានកើតឡើងជាលើកដំបូងសម្រាប់ខ្ញុំ ។ ខ្ញុំមិនយកចិត្តទុកដាក់ចំពោះអ្វីដែលត្រូវបានគេនិយាយនៅខាងក្លឹបនោះទេ “។
N’Golo Kante អាយុ ២៧ ឆ្នាំមានកិច្ចសន្យានៅ Stamford Bridge រហូតដល់ឆ្នាំ ២០២១ ខណៈដែលគាត់មានអារម្មណ៍ថានឹកផ្ទះដោយគាត់បាននិយាយពាក្យនេះពីរបីលើកនៅឆ្នាំនេះ ។ របាយការណ៍របស់ក្រុម PSG បានបញ្ជាក់ថាក្លិបយក្សរបស់បារាំងមួយនេះកំពុងចរចាជាមួយភ្នាក់ងាររបស់ Kante ហើយការផ្ទេរកំពុងតែដំណើរការ ៕
ដោយ៖តារា