
យោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា បានរកឃើញ ២,២៤១ ករណីថ្មីនៃការឆ្លងជម្ងឺ Covid-19 ដែលនេះជាចំនួនសរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៩៥,៣៣៣នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មានចិន Xinhua នាព្រឹកថ្ងៃទី៦នេះ ។
សូមជម្រាបឱ្យដឹងថា គិតមកត្រឹមពេលនេះប្រទេសចិន នៅតែជាប្រទេសឈរលំដាប់ទី១ ដែលមានអ្នកស្លាប់ និងឆ្លងច្រើនជាគេបំផុតលើពិភពលោក ដោយសារមេរោគកូរ៉ូណាវីរុស ឬ Covid-19 ហើយលេខ២ គឺប្រទេសកូរ៉េខាងត្បូង និងលេខ៣ គឺប្រទេសអ៊ីតាលី នៅទ្វីបអឺរ៉ុប ៕
ដោយ៖ រ៉ាយូ