Man City កំពុងតាមប្រមាញ់របងដែកថែបរបស់ Inter Milan ម្នាក់ ក្នុងតម្លៃថ្លៃកប់ពពក

50475
  • បើយោងតាម Calciomercato បានអះអាងថាក្លិប Manchester City កំពុងរៀបចំសំណើរនារដូវក្តៅសម្រាប់ខ្សែការពារកណ្តាលក្លឹប Inter Milan កីឡាករ Milan Skriniar ។

    កីឡាករអន្តរជាតិស្លូវ៉ាគីវ័យ ២៥ឆ្នាំ Milan Skriniar កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបយក្សនៃក្របខ័ណ្ឌ Premier League ក្រុមមេឃខៀវ Manchester City ហើយត្រូវបានគេរាយការណ៍ថា ជើងឯកអង់គ្លេសបានធ្វើការដេញថ្លៃក្នុងតម្លៃចំនួន ៦៥ លានផោនសម្រាប់ខ្សែការពាររូបនេះ ។

    បើទោះបីជាក្រុមរបស់លោក Antonio Conte  ចង់រក្សាខ្សែការពារដ៏រឹងមាំរូបនេះក៏ដោយ ប៉ុន្តែបើតាមប្រភពខាងលើបាននិយាយថា តម្លៃខ្លួនរបស់ Skriniar គឺមានប្រហែលរហូតដល់ ៨៥ លានអឺរ៉ូឯណោះ (៧៤ លានផោន / ៩៥ លានដុល្លារ) ប្រើសិនបើក្រុមរបស់លោក Pep Guardiola ចង់នាំយក Skriniar ទៅពង្រឹងតំបន់ការពារក្រុមរបស់លោកនារដូវកាលក្រោយ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី