កីឡាករដែលស៊ុត ១ គ្រាប់ជួយឱ្យម៉ិកស៊ិកយកឈ្នះអាល្លឺម៉ង់ ត្រូវបាន Barcelona ចែចូវ

45667
  • ថ្មីៗនេះ ESPN បានរាយការណ៍ថាក្លឹប Barcelona កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរសម្រាប់តារារបស់ជម្រើសជាតិម៉ិកស៊ិក Hirving Lozano នៅរដូវក្តៅនេះ ។ ឪពុករបស់កីឡាកររូបនេះលោក Jesus Lozano បានចេញមកបញ្ជាក់អំពីរឿងនេះ ។

    Image result for hirving lozano

    គាត់បាននិយាយប្រាប់ ESPN ថា៖ “ក្លឹប Barcelona បានទាក់ទងមកគាត់ពិតមែន ប៉ុន្តែគ្មានអ្វីដែលត្រូវនិយាយនៅពេលនេះទេ ។ នៅពេលដែលបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោកនឹងកាន់តែច្បាស់ហើយវានឹងមិនត្រូវបានសម្រេចទេប្រសិនបើគាត់បន្ដនៅជាមួយ PSV ឬចាកចេញពីក្រុមហើយគាត់នឹងចុះហត្ថលេខាសម្រាប់ក្រុមផ្សេងទៀតនោះ “។

    Image result for hirving lozano

    យោងតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថាអតីតនាយកបច្ចេកទេសរបស់ក្លឹប Barcelona លោក Robert Fernandez បានតាមដានពីទម្រង់លេងរបស់កីឡាករចាប់តាំងពីគាត់បានចុះហត្ថលេខាជាមួយ PSV នៅរដូវក្តៅឆ្នាំ ២០១៧ មកម្លេះ ។ ខ្សែបម្រើស្លាបរូបនេះបានចាប់ផ្ដើមរដូវកាលដំបូងដ៏ល្អជាមួយក្លឹប PSV ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និង បញ្ចូនបាល់បាន ១១ ដង ។

    Image result for hirving lozano

    កេរ្តិ៍ឈ្មោះរបស់កីឡាករ Lozano បានកើនឡើងយ៉ាងខ្លាំង ក្រោយពេលដែលគាត់បានស៊ុតបញ្ចូលទី ១ គ្រាប់ នាំឲ្យ ម៉ិកស៊ិក យកឈ្នះទៅលើក្រុមុការពារដំណែងជើងឯក World Cup ២០១៤ អាឡឺម៉ង់ ។ ខ្សែបម្រើស្លាបត្រូវបានគេរំពឹងថាបើក្លឹបណាចង់បានរូបគេត្រូវចំណាយប្រាក់អស់ប្រហែល ៥០ លានអឺរ៉ូ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី