ខូវីដ១៩៖ ចំនួនមនុស្សស្លាប់នៅអ៊ីតាលីឡើងដល់ ៤៦៣នាក់ ខណះអ្នកឆ្លងកើនជិត ៨,០០០នាក់

112672
  • ក្រសួងសុខាភិបាលអ៉ីតាលី បានប្រកាសនៅព្រឹកថ្ងៃអង្គារ៍នេះបានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីតាលីបានកើនលើស ៧,៩៨៥នាក់ហើយ ខណៈដែលតួលេខអ្នកស្លាប់បានកើនដល់ ៤៦៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Xinhua នៅថ្ងៃអង្គារ៍ ទី១០ ខែមីនា ឆ្នាំ២០២០ ។

    ប្រធាននាយកដ្ឋានការពារស៊ីវិលអ៊ីតាលីលោក Angelo Borrelli បានបញ្ជាក់ថា៖ “មួយភាគរយនៃអ្នកស្លាប់រហូតមកដល់ពេលនេះមានអាយុចន្លោះពី ៥០ ឆ្នាំទៅ ៥៩ ឆ្នាំ ហើយ ១០ ភាគរយចន្លោះពី ៦០ និង ៦៩ឆ្នាំ, ៣១ ភាគរយចន្លោះពី ៧០ ទៅ ៧៩ឆ្នាំ, ៤៤ ភាគរយចន្លោះពី ៨០ និង ៨៩ឆ្នាំ និង ១៤ ភាគរយមានអាយុលើស ៩០ ឆ្នាំ” ។

    សូមជម្រាបជូនឱ្យដឹងផងដែរថា បើយោងតាមទិន្នន័យទាំងអស់ (រាប់បញ្ចូលទាំងមរណភាពនិងការជាសះស្បើយឡើងវិញ) ចំនួនករណីឆ្លងមេរោគឆ្លងផ្លូវដង្ហើមថ្មីកូរ៉ូណាវីរុស ឬ Covid-19 នៅក្នុងប្រទេសនៅតំបន់អឺរ៉ុបមួយនេះមានចំនួនរហូតដល់ ៩,១៧២ នាក់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី