
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានប្រកាសថា ក្របខណ្ឌ Serie A ត្រូវបានផ្អាកដោយមិនកំណត់ពេល ខណៈដែលប្រទេសនេះនៅតែបន្តតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
ជាមួយនឹងតួលេខចុងក្រោយដែលបង្ហាញថា មនុស្សចំនួន ៤៦៣ នាក់បានស្លាប់ដោយសារជំងឺឆ្លងផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស ឡើងរហូតដល់ចំនួន ៩.១៧២ នាក់ ខណះរដ្ឋាភិបាលអ៊ីតាលីបានដាក់ប្រទេសនេះក្នុងភាពអាសន្ន ។ វិធានការណ៍ដែលបានអនុវត្តរួចហើយនៅភាគខាងជើងនៃប្រទេសអ៊ីតាលីរួមមានការហាមឃាត់ការប្រមូលផ្តុំជាសាធារណៈ និងការដាក់កម្រិតលើរាល់ចលនាទាំងអស់ក្រៅពីការងារនិងសេវាកម្មបន្ទាន់ ។
ក្របខ័ណ្ឌ Serie A មានការប្រកួតជាច្រើននាពេលថ្មីៗនេះ គឺត្រូវបានបិទទ្វារមិនឱ្យអ្នកគាំទ្រចូលទស្សនារួមទាំងជំនួប Derby D’Italia រវាងក្រុម Juventus និង Inter Milan ប៉ុន្តែការរឹតត្បិតថ្មីនឹងធ្វើឱ្យការប្រកួតទាំងអស់នៅគ្រប់កីឡារក្នុងប្រទេសអ៊ីតាលីត្រូវផ្អាកជាបណ្ដោះអាសន្ន ដែលគ្មានថ្ងៃកំណត់ថានឹងត្រូវធ្វើការប្រកួតវិញនោះទេ លុះត្រាតែវិបត្តិជំងឺឆ្លងនេះមានដំណោះស្រាយជាផ្លូវការ ៕
ដោយ៖ តារា