
ស្ដេចប្រដាល់មិនដែលចាញ់ Floyd Mayweather Jr បានលើកឡើងថា គាត់ប្រហែលជាមានចំណាប់អារម្មណ៍ក្នុងការទិញក្លិប Newcastle United នៃក្របខ័ណ្ឌ Premier League អំឡុងពេលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅប្រទេសអង់គ្លេស ។
Floyd Mayweather មានកំណត់ត្រាឈ្នះ ៥០ ដងដែលមិនទាន់ស្គាល់ភាពបរាជ័យទាល់តែសោះនៅក្នុងអាជីព ប៉ុន្តែមិនបានធ្វើការប្រកួតនៅឡើយទេចាប់តាំងពីបានផ្តួលតារាឆ្នើម UFC កីឡាករ Conor McGregor កាលពីខែសីហាឆ្នាំ ២០១៧ បើទោះបីជាបុរសវ័យ ៤៣ ឆ្នាំរូបនេះបានប្រាប់ពីការប្រកួតឡើងវិញនៅឆ្នាំនេះក៏ដោយ ។
អតីតម្ចាស់ជើងឯកពិភពលោក ៥ ទម្ងន់ផ្សេងគ្នារូបនេះត្រូវបានគេរាយការណ៍ថា រកប្រាក់បាន ១ ពាន់លានដុល្លារនៅក្នុងអាជីពរបស់គាត់ ហើយបានរីករាយនឹងគំនិតនៃការវិនិយោគទ្រព្យសម្បត្តិរបស់គាត់សម្រាប់ក្លឹបបាល់ទាត់ Newcastle នាពេលអនាគត ។
នៅពេលសួរថាតើគាត់ចាប់អារម្មណ៍ខ្លាំងក្នុងការទិញក្លឹបអង់គ្លេសនេះដែរឬទេ? Floyd បាននិយាយថា៖ “នៅសហរដ្ឋអាមេរិកយើងហៅថា Soccer (បាល់ទាត់) ប៉ុន្តែក្រុមបាល់ទាត់ Newcastle គឺជាក្រុមដែលមិនគួរឱ្យជឿ និងគឺជាក្រុមនៃឋាននរក ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ឱ្យខ្ញុំទិញក្រុម Newcastle សូមប្រាប់ខ្ញុំឱ្យដឹង ” ៕
ដោយ៖ តារា