
Georgina Rodriguez ដែលជាមិត្តស្រីរបស់ប្រធានក្រុម ព័រទុយហ្គាល់ Cristiano Ronaldo មិនបដិសេធអំពីការចង់ផ្លាស់ប្ដូក្លឹបរបស់មិត្តប្រុសខ្លួនឡើយ ។ ហើយនាងបាននិយាយថា នាងសប្បាយចិត្តនៅទីក្រុមម៉ាឌ្រីដ ។
Rodriguez បាននិយាយថា៖ “ខ្ញុំសប្បាយរីករាយខ្លាំងណាស់នៅម៉ាឌ្រីដ ប៉ុន្តែចាប់តាំងពី Cristiano និងកូនៗរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំសប្បាយចិត្តខ្ញុំនឹងគាំទ្រគាត់ ប្រសិនបើគាត់សម្រេចចិត្តផ្លាស់ប្តូរក្លិបរបស់គាត់ ។ គ្មាននរណាម្នាក់ប្រសើរជាងគាត់ដើម្បីដឹងថាត្រូវទៅទីណាហើយចង់បានអ្វីទេ “។
នាងបន្តថា៖ “ខ្ញុំនឹងតែងតែអមជាមួយ Cristiano ក្នុងការសម្រេចចិត្តដែលគាត់បានធ្វើ ។ គាត់គឺជាមនុស្សដែលមានចិត្តរឹងមាំ។ គាត់មានគំនិតច្បាស់លាស់លើអ្វីដែលគាត់ត្រូវការ និងអ្វីដែលសមនឹងគាត់ ។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំសប្បាយចិត្តនៅម៉ាឌ្រីដទេ ប៉ុន្តែនឹងគាំទ្រគាត់មិនថាគាត់នៅទីណាទេយើងនឹងនៅជាមួយគ្នាជានិច្ច ” ៕
ដោយ៖តារា