ចំនួនអ្នកស្លាប់ដោយសារជំងឺខូវីដ១៩ នៅអ៊ីរ៉ង់ឡើងដល់២៣៧នាក់ ខណះអ្នកឆ្លងកើនដល់៧,១៦១ករណី

109823
  • ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានប្រកាសថា មនុស្សស្លាប់ដោយ COVID-19 កើនឡើងដល់ ២៣៧នាក់ ខណៈករណីឆ្លងសរុបកើនឡើងដល់ ៧,១៦១នាក់ ។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ។

    យោងតាមរបាយការណ៍ដដែលក៏បានបញ្ជាក់ទៀតថា តំបន់ដែលមានករណីឆ្លងច្រើនជាងគេបង្អស់គឺរដ្ឋធានីតេហេរ៉ង់ ដែលមានរហូតដល់ទៅ ១,៩៤៥ ករណី ខណៈទីក្រុង Qom មាន ៧១២ករណី និងខេត្ត Mazandaran មានករណីឆ្លង ចំនួន ៦៣៣ករណី ។

    សូមបញ្ជា្កក់ផងដែរថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី ហើយសូម្បីតែនៅសហរដ្ឋអាមេរិក ដូច្នេះអង្គការ WHO សូមឲ្យប្រទេសដែលកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈឲ្យបានខ្លាំង ជាងប្រទេសទាំងនោះទៅទៀត ៕

    ដោយ៖ រ៉ាយូ

    ប្រភព :
    Information
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី