
ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់កីឡាករ Jose Fonte បាននិយាយថាមិត្តរួមសញ្ជាតិរបស់ខ្លួនកីឡាករ Cristiano Ronaldo គឺជាកីឡាករល្អបំផុត ។ ហើយកីឡាកររូបនេះបាននិយាយទៀតថាខ្លួនអរគុណដែលមានកីឡាករល្អបំផុតនៅក្រុមរបស់គាត់ ។
អតីតកីឡាកររបស់ក្លឹប Southampton រូបនេះបានបញ្ជាក់ថា៖ “កីឡាករ Cristiano គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកហើយវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលគាត់កំពុងធ្វើអ្វីដែលគាត់កំពុងធ្វើ” ។
“គាត់បានត្រៀមខ្លួនសម្រាប់ការងារជាមួយព័រទុយហ្គាល់ និងការមានគាត់នៅក្នុងក្រុមនេះគឺពិតជារឿងមិនគួរឱ្យជឿ ។ យើងដឹងថាយើងមានគាត់នៅក្នុងក្រុមហើយគាត់គឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់យើង “៕
ដោយ៖តារា