ក្រសួងសេដ្ឋកិច្ច ស្នើរឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុធ្វើការបញ្ចុះថ្លៃ និងសម្រួលលទ្ធភាពបង់រំលស់ថ្លៃផ្ទះសម្រាប់កម្មករ

94320
  • សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានឲ្យដឹងថា ដើម្បីលើកកម្ពស់ស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ដវិធានការបន្ទាន់នានា សំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

    រូបតំណាង

    ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនាវត្ថុ ត្រូវផ្តល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅដ្ឋានរបស់កម្មករ-និយោជិតណា ដែលទទួលរងផលប៉ះពាល់ ។ ជាមួយគ្នានេះ ត្រូវធ្វើការបញ្ចុះថ្លៃផ្ទះក្នុងកម្រិតសមស្រប ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចនទ្រព្យ (លំនៅឋានប្រភេទ) ដែលមានតម្លៃស្មើ ឬ ទាបជាង ៧ម៉ឺនដុល្លាអាមេរិក ក្នុងរយៈពេល១ឆ្នាំ ។
    សេចក្តីដដែលបានបញ្ជាក់ទៀតថា ដើម្បីសម្រួលដល់ការអនុវត្តខាងលើនេះ ក្រសួងបានរួមសហការជា មួយស្ថានប័នពាក់ព័ន្ធ ជាអាទិ៍ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួល ជាមួយម្ចាស់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនាវត្ថុតាមការចាំបាច់ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី