ខូវីដ១៩៖ អ៊ីតាលីក្លាយជាប្រទេសលំដាប់ទី១ នៅលើពិភពលោកមានចំនួនមនុស្សស្លាប់ច្រើនបំផុត ដោយកើនដល់៦៣១នាក់

53176
  • រដ្ឋាភិបាលអ៊ីតាលីបានរាយការណ៍ថា មនុស្ស ១៦៨នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលតែមួយថ្ងៃ នាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី សរុបកើនដល់ ៦៣១នាក់ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ Reuters នៅរសៀលថ្ងៃ ទី ១១ ខែ មីនា ឆ្នាំ ២០២០។

    រដ្ឋាភិបាលអ៊ីតាលីបានប្រាប់ប្រជាជនអ៊ីតាលីទាំងអស់ឱ្យស្នាក់នៅផ្ទះនិងជៀសវាងការធ្វើដំណើរណាដែលមិនចាំបាច់រហូតដល់ថ្ងៃទី៣ ខែមេសា ដែលវិធានការណ៍នេះបានអនុវត្តរួចហើយដើម្បីបង្ការការរីករាលដាលយ៉ាងខ្លាំងនៅភាគខាងជើងនៃប្រទេស កន្លែងដែលផ្ទុះការឆ្លងរាលដាល COVID-19 ។

    សូមបញ្ជាក់ថា នៅប្រទេសអ៊ីតាលី ហាងនិងភោជនីយដ្ឋានជាច្រើនបានបិទទ្វារ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោលទូទាំងប្រទេស នៅតាមដងវិថីទទេស្អាតគ្មានមនុស្សធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លង COVID-19 ដ៏អាក្រក់បំផុតនៅអឺរ៉ុប ។ មកទល់នឹងពេលនេះនៅអ៊ីតាលី អ្នកស្លាប់សរុបកើនដល់ ៦៣១នាក់ និងករណីឆ្លង ១០,១៤៩នាក់ ដោយសារ COVID-19 ឈរនៅលំដាប់លេខ១ លើពិភពលោកក្រៅពីចិនដីគោក ៕

    ដោយ៖ រ៉ាយូ

    ប្រភព :
    Information
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី