សេះបង្កង់ Juventus បង្ហាញបំណងចង់ជួយឱ្យ Harry Kane ឈ្នះពានដំបូងនៅក្នុងអាជីព

42409
  • ក្លឹប Juventus ចាប់អារម្មណ៍ក្នុងការបើកកិច្ចពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ។ នេះបើយោងតាមការចុះផ្សាយរបស់ Tuttosport ។

    ក្រុមម្ចាស់ជើងឯកអ៊ីតាលី (ក្របខណ្ឌ Serie A ) ចំនួន ៨ រដូវកាលជាប់ៗគ្នាសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ឱ្យដឹងថា កំពុងស្ថិតក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធកណ្ដាលថ្មីម្នាក់ ដែលកំពុងខ្ចីជើងលេងនៅក្លឹបអ្នកមានបារាំង Paris Saint-Germain គឺកីឡាករ Mauro Icardi ពីក្លឹបរួមលីគ Inter Milan នារដូវកាលក្រោយនេះ ដើម្បីពង្រីកតំបន់ប្រយុទ្ធរបស់ខ្លួន ។

    ទោះយ៉ាងណាក៏ដោយបើយោងតាមប្រភពខាងលើបានឱ្យដឹងទៀតថា ខ្សែប្រយុទ្ធតោកំណាច់អង់គ្លេស Harry Kane ក៏ស្ថិតនៅក្នុងរ៉ាដាតាមទិញរបស់ Juventus នាទីផ្សាដោះដូរកីឡាររដូវក្ដៅផងដែរ ។ ស្របពេលដែល Spurs កំពុងធ្លាក់ទម្រង់លេងខ្លាំងមែនទែន ដោយទំនងជាអាចខកខានក្នុងការដណ្តើមកៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ដែលនេះអាចជាហេតុផលជម្រុញឱ្យ Kane ផ្ទេរទៅកាន់ទីក្រុង Turin រួមដៃប្រយុទ្ធជាមួយខ្លាចាស់ Cristiano Ronaldo ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី