ក្រោយពីឃើញ R.Madrid មិនផ្ដល់តម្លៃ ក្រុមចចកខ្មៅ Wolves ចង់បាន James មកថែរក្សាវិញ

67458
  • ក្រុមចចកខ្មៅ Wolves កំពុងត្រៀមដាក់សំណើដេញថ្លៃនៅក្នុងរដូវក្តៅក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៧១ លានផោន (៩២ លានដុល្លារ) សម្រាប់ខ្សែបម្រើ James Rodriguez របស់ក្លិប Real Madrid ។

    កីឡាករអន្តរជាតិកូឡុំប៊ី និងជាអតីតកីឡាករខ្ចីជើងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich វ័យ ២៨ឆ្នាំ James Rodriguez នៅសល់តែកិច្ចសន្យាមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នៅទឹកដី Santiago Bernabeu ។ អតីតម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ FIFA World Cup 2014 រូបនេះ ស្ទើរតែអង្គុយនៅលើកៅអីបម្រុងគ្រប់ការប្រកួតទាំងអស់ក្រោមការដឹកនាំរបស់លោក Zinedine Zidane ដែលបណ្ដាលឱ្យអ្នកគាំទ្រស្ទើរតែភ្លេចមុខកីឡាកររូបនេះបាត់ទៅហើយ ។

    តែយ៉ាងណាមិញក្រុមកំពុងឡើងជើងខ្លាំងនៅក្របខណ្ឌ Premier League ចចកខ្មៅ Wolverhampton Wanderers បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាដល់កៅអីជម្រើសដំបូងសម្រាប់ James ដែលទើបតែបានបង្ហាញខ្លួនត្រឹមតែចំនួន ១៣ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមស្ដេចស Real Madrid នៅរដូវកាល២០១៩/២០២០ ក្នុងកញ្ចប់ទឹកប្រាក់ដ៏ធំសម្បើមនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី