
បើទោះបីជាមានវ័យ ៣៣ ឆ្នាំ ក៏ដោយក៏ខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo បានក្លាយជាកីឡាករមានល្បឿនលឿនបំផុតនៅក្នុងការប្រកួត FIFA World Cup ២០១៨ ។
កីឡាករ Cristiano Ronaldo ត្រូវបានគេកត់ត្រាជាផ្លូវការនូវល្បឿនដ៏លឿនបំផុតនៅក្នុងការប្រកួត World Cup ២០១៨ ដោយបានផ្តួលកីឡាករ ៧៣៥ នាក់ ដែលមកពី ៣២ ប្រទេសទូទាំងពិភពលោក ។
តារាឆ្នើមរបស់ក្រុម Real Madrid រូបនេះបានឈានដល់ល្បឿន ៣៣,៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីប្រកួតបើកឆាកជាមួយ អេស្ប៉ាញ ។ ហើយវាថែមទាំងគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺអាយុដ៏ច្រើនរបស់គាត់ប៉ុន្តែល្បឿននៅតែលឿនដូចខ្យល់ព្យុះ ។
ចំណែកឯកីឡាកររបស់ ប៉េរូ វិញគឺកីឡាករ Luis Advincula ឈរនៅលេខ ២ ជាមួយល្បឿន ៣៣,៧៧ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈខ្សែបម្រើស្លាបរបស់ក្រូអាតកីឡាករ Ante Rebic ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយល្បឿន ៣៣,៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ដោយ៖តារា