Didier Drogba៖ Cristiano Ronaldo គឺជាខ្សែប្រយុទ្ធដែលល្អបំផុតនៅក្នុងពិភពលោក

28275
  • Didier Drogba ដែលត្រូវបានគេចាត់ទុកថាជាកីឡាករស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យបំផុតរបស់ទ្វីបអាហ្វ្រិកបានពន្យល់ពីមូលហេតុដែលគាត់គិតថាកំពូលតារាបាល់ទាត់របស់ក្លឹប Real Madrid និង ព័រទុយហ្គាល់ កីឡករ Cristiano Ronaldo គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងពិភពលោក ។

    Related image

    កីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន ៤ គ្រាប់នៅក្នុងការប្រកួតពីរលើកក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៨ ហើយគ្រាប់បាល់មួយគ្រាប់របស់គេពេលប៉ះនឹង ម៉ារ៉ុក បានធ្វើឲ្យរូបគេបំបែកកំណត់ត្រារបស់លោក Ferenc Puskas ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំទ្វីបអឺរ៉ុបរហូតដល់ ៨៥ គ្រាប់ ។ វិរះបុរសរបស់ក្លឹបតោខៀវ Chelsea លោក Drogba ដែលស៊ុតបញ្ចូលទីបាន ៦៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១០៥ លើកសម្រាប់ជម្រើសជាតិ កូតឌីវ័រ បានជឿជាក់ថាកីឡាករ Ronaldo គឺជាខ្សែប្រយុទ្ធដ៏រឹងមាំ និង ជាកីឡាករដ៏ល្អឥតខ្ចោះ ។

    Related image

    លោក Drogba បាននិយាយថា៖ “គាត់គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនាពេលនេះនៅក្នុងពិភពលោក ។ គាត់អាចបានបញ្ចប់ទីដោយប្រើក្បាលរបស់គាត់ ឬ គាត់អាចរកគ្រាប់បាល់បានដោយការបាល់បញ្ចូលទីដោយជើងឆ្វេង ឬ ជើងស្តាំ របស់គាត់ និង បាល់ហ្វ្រីឃីក ហើយគាត់តែងតែមានចលនា ។ ខ្ញុំគិតថាសម្រាប់ខ្សែការពារម្នាក់វាពិតជាលំបាកណាស់ក្នុងការការពារកីឡាករដែលតែងតែធ្វើចលនាហើយវាជាការងាយស្រួលបំផុតសម្រាប់កីឡាករខ្សែបម្រើម្នាក់ដើម្បីស្វែងរកកីឡាករម្នាក់ដែលតែងតែមានចលនា” ។ គាត់បានប្រាប់ BBC

    Image result for ronaldo

    Ronaldo បានរកគ្រាប់បាល់បាន ៤៤ គ្រាប់ក្នុងការប្រកួតទាំងអស់កាលពីរដូវកាល ២០១៧-១៨ ដោយស៊ុតបាន ២៦ គ្រាប់ នៅក្នុងក្របខ័ណ្ឌ La Liga បើទោះបីជាមានការចាប់ផ្តើមយឺតបន្តិចក៏ដោយ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី