
ក្រុមហង្សក្រហម Liverpool បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងក្រុម Atletico Madrid ។
កាលពីជំនួបជើងទី១ នៅទឹកដី Wanda Metropolitano Stadium ក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០ ។ ប៉ុន្តែលោក Jurgen Klopp មានជំនឿយ៉ាងមុតមាំថា Liverpool នឹងអាចទម្លាក់ក្រុមរបស់លោក Diego Simeone បាន ដែលគេជឿជាក់ថា ទឹកដី Anfield ជាឋាននរកសម្រាប់ផ្សេង ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកនោះទេ ។
បើទោះបីជា Georginio Wijnaldum បានស៊ុតនាំមុខមួយគ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះយ៉ាងណាក្ដី ប៉ុន្តែលទ្ធផលនេះបានបង្ខំឱ្យក្រុមទាំងពីរបន្ថែមម៉ោង ១៥នាទី ២ដង ។ ក្នុងរយះពេលម៉ោងបន្ថែមនេះ ក្រុមទាំងពីរបន្តស៊ុតគ្នាទៅវិញទៅមក ប៉ុន្តែជាអកុសល្យសម្រាប់ក្រុមម្ចាស់ផ្ទះបានខ្ទាតចេញពីពានរង្វាន់ Champions League ក្នុងលទ្ធផលចុងក្រោយសរុបទាំងពីរជើង ២-៤ ដែលធ្វើឱ្យ Liverpool បាត់បង់តំណែងការពារជើងឯករបស់ខ្លួន ៕
ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ តារា