
Paris Saint-Germain បានវាយបកទម្លាក់ក្រុមខ្លាំង Borussia Dortmund នៅក្នុងផ្ទះរបស់ខ្លួនក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Champions League ។
បើទោះបីជាក្នុងជំនួបជើងទី១ Borussia Dortmund បានទទួលជ័យជម្នះក្នុងផ្ទះរបស់ខ្លួនក្នុងលទ្ធផល ២-១ លើក្រុមជើងឯកបារាំង Paris Saint-Germain យ៉ាងណាក៏ដោយ ក្រុមរបស់លោក Thomas Tuchel បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួននៅពានរង្វាន់លំដាប់ទី១ របស់ទ្វីបអឺរ៉ុប ។
PSG មិនដែលស្គាល់រស់ជាតិឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នោះទេ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ប៉ុន្តែជ័យជម្នះក្នុងលទ្ធផល ២-០ នៅជើងទី២ លើក្រុមខ្លាំងអាល្លឺម៉ង់ Dortmund បានធ្វើឱ្យពួកគេសាងកំណត់ត្រាថ្មីរបស់ខ្លួននៅក្នុងពានរង្វាន់កំពូលមួយនេះ ៕
ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ តារា