Simeone៖ Oblak គឺជាអ្នកចាំទីល្អបំផុតលើលោក ដូចជាអ្វីដែល Barca មានជាមួយ Messi

68383
  • លោក Diego Simeone បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះ Jan Oblak បន្ទាប់ពី Atletico Madrid ទម្លាក់ Liverpool ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះ ៣-២ នៅឯកីឡដ្ឋាន Anfield កាលពីព្រឹកយប់ថ្ងៃពុធនេះ ។

    អ្នកចាំទីអន្តរជាតិស្លូវេនី Jan Oblak បានក្លាយជាជញ្ជាំងដែកថែបដ៏រឹងមាំបំផុតសម្រាប់ការរារាំងគ្រាប់របស់ក្រុម Atletico Madrid ហើយប្រសិនបើក្រុមយក្សអេស្ប៉ាញមួយនេះមិនមានអ្នកចាំទីដៃស្អិតរូបនេះនោះទេ ប្រាកដណាស់ក្រុមរបស់លោក Simeone ធ្លាយគ្រាប់បាល់ច្រើនជាងពីរគ្រាប់នេះទៅទៀត ហើយក៏បានមិនអាចបញ្ចូនពួកគេឡើងទៅកាន់វគ្គនៃក្របខណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុបមួយនេះបានដែរ បើ Liverpool ស៊ុតរហូតដល់ ៣៤ ជើងឯណោះ ។

    លោក Simeone បានធ្វើការសរសើរដល់ Oblak ថា៖ “គាត់គឺសំខាន់ដូចអ្នកដទៃទៀតទាំងអស់ដូចជា Savic, Lodi, Felipe, Joao Felix ។ ប៉ុន្តែខ្ញុំមិនមានការងឿងឆ្ងល់ទេថាយើងមានអ្នកចាំទីល្អបំផុតនៅលើពិភពលោក ។ ដូចជា Messi ដោះស្រាយការប្រកួតដោយប្រយុទ្ធ រីឯ Oblak ធ្វើវាដោយការការពារ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី