
ក្លិបយក្សរបស់អេស្ប៉ាញ Real Madrid បានប្រកាសការចុះហត្ថលេខាកីឡាករទីពីររបស់ពួកគេជាផ្លូវការ ។
ក្រុម Los Blancos ( Real Madrid ) បានបញ្ជាក់ពីការចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin ពីក្លឹប FC Zorya Luhansk ។ អ្នកចាំទីវ័យ ១៩ ឆ្នាំរូបនេះបានក្លាយជាកីឡាករទី ២ របស់ក្លឹប បន្ទាប់ពីការទិញយកកីឡាករសញ្ជាតិប្រេស៊ីល Rodrygo Goes ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបបានឱ្យដឹងថា៖ ” Real Madrid C.F និង FC Zorya Luhansk បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាហើយ សម្រាប់ការផ្ទេរអ្នកចាំទី Andriy Lunin ដែលធ្វើឱ្យអ្នកចាំទីរូបនេះនឹងរួមរស់ជាក្លឹបអធិរាជសរយះពេល ៦ ឆ្នាំ ។
👋 Welcome to #RealMadrid, Andriy Lunin!#WelcomeLunin | #RMMovistar pic.twitter.com/Ifg8eQLgpq
— Real Madrid C.F. 🇬🇧🇺🇸 (@realmadriden) June 22, 2018
Lunin បានបង្ហាញខ្លួន ៣៦ ដងឱ្យក្លឹប Zorya Luhansk ឆ្លងកាត់ការប្រកួតទាំងអស់អ្នកចាំទីរូបនេះបានបិទមិនឲ្យគេស៊ុតបញ្ចូលទីបាន ១០ ប្រកួត ខណៈរូបគេក៏ត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិ អ៊ុយក្រែន ផងដែរ៕
ដោយ៖តារា