
ការសែត Mundo Deportivo បានរាយការណ៍ថាក្លិបហង្សក្រហម Liverpool បានធ្វើការដេញថ្លៃយកខ្សែបម្រើ-ប្រយុទ្ធ Marco Asensio របស់ក្លិប Real Madrid នៅក្នុងតម្លៃ ១៨០ លានអឺរ៉ូ ( ២១០ លានដុល្លារ ) ។
ខ្សែបម្រើកណ្តាលរូបនេះមានលក្ខខណ្ឌទិញផ្ដាច់កុងត្រាក្នុងចំនួនទឹកប្រាក់ ៧០០ លានអឺរ៉ូ ក្នុងកិច្ចសន្យារបស់គាត់ ហើយអ្នកចាត់ការថ្មីលោក Julen Lopetegui ចង់រក្សាកីឡាករវ័យ ២២ ឆ្នាំរូបនេះទុក ។
ទោះជាយ៉ាងណាក៏ដោយពួកគេនឹងពិនិត្យមើលការផ្តល់ជូនរបស់ក្រុម Liverpool ខណះគ្រូបង្វឹកក្លឹបហងក្រហម លោក Jurgen Klopp កំពុងស្វះស្វែងរកខ្សែបម្រើកណ្តាលដើម្បីជួយក្រុមនៅរដូវកាលក្រោយ ៕
ដោយ៖តារា