គ្រូពេទ្យដំបូងគេនៅអ៊ីតាលីបានបាត់បង់ជីវិត ដោយសារវីរុសខូវីដ១៩ ខណះអ្នកឆ្លងកើនលើស១ម៉ឺននាក់

56469
  • កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មាន ANSA បានរាយការណ៍ថា លោក Roberto Stella ប្រធានអង្គការ Medics Union នៃខេត្ត Varese ដែលជាអ្នកព្យាបាលរោគ Lombardy បានក្លាយជាជនរងគ្រោះដំបូងគេនៃជំងឺកូរ៉ូណា​វីរុសក្នុងចំណោមសហគមន៍វេជ្ជសាស្រ្ត ។

    យោងតាមរបាយការណ៍បានឱ្យដឹងថា បុរសនោះមានអាយុ ៦៧ឆ្នាំ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ Como ដោយសារ​មានអាការៈពិបាកដកដង្ហើមដោយសារតែការឆ្លងវីរុសនេះ ។ យោងតាមទិន្នន័យចុងក្រោយ ចំនួនករណីដ៏សាហាវនៅក្នុងប្រទេសអ៊ីតាលីបានឈានដល់ ៦៣១នាក់ ។ គួរកត់សម្គាល់ថា អ្នកដែលបានស្លាប់ភាគច្រើនជាមនុស្សវ័យចំណាស់ដែលទទួលរងពីជំងឺដទៃទៀត ដែលធ្វើឱ្យកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ដោយសារតែ​វីរុសនេះ ។ ដោយមានអត្រានៃករណីឆ្លងមានជាង ១០.០០០ករណី ហើយអ្នកជំងឺ ១.០០០នាក់ បានព្យាបាលជាសះស្បើយ បានធ្វើរកឃើញវិញអត្រាស្លាប់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីតាលី គឺខ្ពស់ជាងប្រទេសដទៃទៀត ។

    អាជ្ញាធរចិនបានចុះបញ្ជីការផ្ទុះឡើងនៃមេរោគឆ្លងកូរ៉ូណាវីរុសនេះ (COVID-19) នៅក្នុងទីក្រុង Wuhan ។ ករណីនៃមេរោគឆ្លង​កូរ៉ូណាវីរុសនេះត្រូវបានបញ្ជាក់នៅក្នុង ១២០ប្រទេស រួមទាំងប្រទេសរុស្ស៊ីផងដែរ ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនេះ គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ។ នៅខាងក្រៅប្រទេសចិន ករណីភាគច្រើននៃមេរោគឆ្លងថ្មីនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលី ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី