វិរះបុរសអាហ្សង់ទីនលោក Veron បង្ហាញការខកចិត្តចំពោះ Lionel Messi និង លោក Sampaoli

11811
  • អតីតកីឡាកររបស់អាហ្សង់ទីនលោក Juan Sebastian Veron បានបង្ហាញពីភាពច្របូកច្របល់របស់ខ្លួនក្នុងទម្រង់លេងដ៏អន់របស់ Lionel Messi នៅ World Cup ២០១៨ ។ បន្ទាប់ពីស្មើជាមួយ អ៊ីស្លង់ និងចាញ់ ក្រូអាត ក្រុមរបស់លោក Sampaoli ត្រូវតែផ្តួល នីហ្សេរីយ៉ា ក្នុងការប្រកួតពូល D ដែលជាប្រកួតចុងក្រោយរបស់ពួកគេដើម្បីទទួលបានឱកាសឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ ។

    Image result for Juan Sebastian Veronលោក Juan Sebastian Veron

    លោក Veron ដែលបានចូលនិវត្តន៍ពីកីឡាបាល់ទាត់កាលពីឆ្នាំ ២០១៧ ក្នុងវ័យ ៤១ ឆ្នាំ បាននិយាយថាលោកសង្ឃឹមថាទម្រង់លេងរបស់ Lionel Messi នឹងប្រសើរឡើងដើម្បីជួយអាហ្សង់ទីនឱ្យងើបឡើងវិញ បន្ទាប់ពីការចាប់ផ្តើមមិនសូវបានល្អនៅក្នុងការប្រកួត World Cup ដោយពួកគេយកត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះនៅក្នុងពីការប្រកួតដំបូងរបស់ពួកគេ ។

    Image result for messi national teamLionel Messi

    លោក Veron បាននិយាយទៅកាន់ RMC Sport ថា៖ “ខ្ញុំសង្ឃឹមថាពួកគេនឹងឆ្លងទៅជុំទី២ បាន ។ វាមិនមែនជាស្ថានភាពងាយស្រួលទេ ។ តើអ្វីដែលបានកើតឡើងចំពោះ Messi? មានតែគាត់ទេដែលដឹង ហើយខ្ញុំសង្ឃឹមថាគាត់អាចជួយក្រុម ហើយក្រុមនេះអាចអមដំណើរគាត់ផងដែរ ។ កីឡាករតែម្នាក់ឯងមិនអាចដោះស្រាយជោគវាសនារបស់ក្រុមបានទេ” ។

    Image result for messi with  Veron លោក Veron  និង Lionel Messi

    ប្រធានក្លឹប Estudiantes ដែលមានវត្តមានជាមួយ Messi កាលពី World Cup ២០១០ ក៏បានចោទសួរការសំរេចចិត្តរបស់លោក Jorge Sampaoli ក្នុងការមិនជ្រើសរើសយក Mauro Icardi មកជួយក្រុម ដោយលោកនិយាយថាគ្រូបង្វឹកក្រុមជម្រើសជាតិមិនដឹងថាហេតុអ្វីបានជាគាត់មិនជ្រើសរើសយកអ្នកស៊ុតបញ្ចូលទីដ៏ល្អរូបនេះ ។ Icardi ស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ លើកក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាល ២០១៧-១៨ ដែលជារដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១៣ ប៉ុន្តែគាត់បានបង្ហាញខ្លួនបានត្រឹមតែ ៣ ប្រកួត ប៉ុណ្ណោះសម្រាប់អាហ្សង់ទីនកាលពីវគ្គជម្រុះ World Cup ។

    Related imageលោក Sampaoli

    លោក Veron ដែលបានលេងឱ្យក្លឹប Inter ដែលខ្ចីជើងពីក្លឹប Chelsea ចន្លោះឆ្នាំ ២០០៤ ដល់ ២០០៦ ហើយបានបង្ហាញខ្លួន ៧៣ ប្រកួត ឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន បាននិយាយថាគាត់មានការលំបាកក្នុងការមើលថាហេតុអ្វីបានជា La Albiceleste ( អាហ្សង់ទីន ) មិនជ្រើសរើសយកកីឡាករវ័យ ២៥ ឆ្នាំ នោះ ។

    Image result for mauro icardi argentinaMauro Icardi

    Veron បានបន្ថែមថា៖ “ពីខាងក្រៅវាមានការលំបាកក្នុងការវិនិច្ឆ័យការបដិសេធរបស់គាត់ពី World Cup ។ ខ្ញុំត្រូវតែគោរពតាមការសម្រេចចិត្តរបស់លោក Sampaoli ប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអ្វីបានជាកីឡាករដែលបានស៊ុតបញ្ចូលទីបានច្រើនគ្រាប់សម្រាប់ក្លឹប Inter ដែលមិនបានជាប់ឈ្មោះនៅ World Cup ទៅវិញ ។ គាត់រកគ្រាប់បាល់បានច្រើនណាស់ ដែលគួតែគាត់ត្រូវតែមាននៅក្នុងបញ្ជី ប៉ុន្តែមានតែ Sampaoli ប៉ុណ្ណោះដឹងពីមូលហេតុនេះ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី