សូមប្រុងប្រយ័ត្ន! Sensor Tower ប្រើកម្មវិធីយ៉ាងតិចចំនួន ២០ ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់

125437
  • បើយោងតាមប្រភព BuzzFeed News បានផ្សព្វផ្សាយថា ក្រុមហ៊ុន Sensor Tower បានប្រើកម្មវិធីដ៏ពេញនិយមរបស់គេមានដូចជា Luna VPN និង Unlimited VPN នៅក្នុង Google Play Store ហើយ Luna VPN និង AdBlock Focus នៅក្នុង Apple App Store ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ ។

    ក្រុមហ៊ុន Sensor Tower អាចជ្រៀតចូលក្នុងទូរសព្ទ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី (Root Certificate) ដែលជាកម្មវិធីដែលគេអាចប្រើដើម្បីទាញយកទិន្នន័យ។ ចាប់តាំងពីឆ្នាំ ២០១៥ ក្រុមហ៊ុននេះ បានដាក់ឱ្យប្រើកម្មវិធីចំនួនប្រមាណ ២០ សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) និង iOS ហើយនាពេលថ្មីៗនេះក្រុមហ៊ុន Apple បានលុបចោលកម្មវិធី AdBlock Focus ចំណែកឯក្រុមហ៊ុនអេនដ្រយបានលុបចោលកម្មវិធី Mobile Data ហើយ ។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានធ្វើការណែនាំដល់អ្នកប្រើប្រាស់លុបចោលកម្មវិធីពីក្រុមហ៊ុន Sensor Tower ព្រមទាំងកម្មវិធីណាដែលលោកអ្នកមានការសង្ស័យ ព្រោះថាអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺលោកអ្នកប្រហែលជាគិតថាកម្មវិធីទាំងនោះមានអត្ថប្រយោជន៍ណាស់សម្រាប់លោកអ្នក តែតាមការពិតវាគ្រាន់តែជានុយដើម្បីលួចយកទិន្នន័យរបស់លោកអ្នកប៉ុណ្ណោះ ៕

    ដោយ៖ បូណា

    ប្រភព :
    ACCD
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី