
ក្លឹបបីសាចក្រហម Manchester United និងក្លឹបមេឃខៀវ Manchester City កំពុងពិចារណាលើការដេញថ្លៃដ៏ធំបំផុតមួយសម្រាប់តារារបស់ក្លឹប Paris Saint-Germain ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ។
ក្លឹបម្ចាស់ជើងឯក Ligue 1 នឹងត្រូវចាប់ផ្ដើមបង់ថ្លៃឈ្នួលដែលត្រូវបានយល់ព្រមជាមួយក្លឹប Monaco ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ១៩ ឆ្នាំរូបនេះ ប៉ុន្តែត្រូវបានស៊ើបអង្កេតដោយ UEFA អំពីការចំណាយដ៏ច្រើនលើសលុបរបស់ពួកគេ ។
ក្លឹប Manchester City នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការរ៉ាប់រងរាល់ការចំណាយទាំងអស់ប្រសិនបើក្រុម PSG មានអារម្មណ៍ថាពួកគេមានបញ្ហាជាមួយការទិញផ្ដាច់នេះ ខណះក្លឹបបីសាចក្រហម Man United ក៏ត្រៀមផ្តល់ជូន Anthony Martial និងបូករួមជាមួយលុយមួយចំនួនធំទៀតជាថ្នូរសម្រាប់នាំយកខ្សែប្រយុទ្ធរបសបារាំងរូបនេះ ៕
ដោយ៖តារា